កីឡា

Modric សម្រេចបន្តកុងត្រាថ្មី​ ជាមួយនឹង Real Madrid

ទីបំផុតកីឡាករឆ្នើមក្រូអាត Luka Modric បានសម្រេចចិត្តហើយ ក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Real Madird ក្រោយពេលដែលកុងត្រាចាស់ នឹងត្រូវផុតកំណត់ នៅត្រឹមដំណាច់ខែនេះ។

កីឡាកររូបនេះ បានចំណាយពេល ៩រដូវកាលមកហើយ ជាមួយនឹង Madrid ហើយក៏បានជួយក្លឹប លើកពានរង្វាន់ទាំងក្នុងស្រុក និងក្រៅស្រុកច្រើនរាប់មិនអស់ផងដែរ ទោះបីជាមានវ័យជ្រេបន្តិចទៅហើយក្តី។

បច្ចុប្បន្នមានវ័យដល់ទៅ៣៦ឆ្នាំ ទៅហើយក្តីប៉ុន្តែទំរង់លេងរបស់គាត់ នៅតែសំខាន់និងល្អនៅឡើយ សម្រាប់ក្លឹបដោយអាចរកបាន គ្រាប់បាល់៣ដង និងជួយមិត្តរួមក្លឹប រកបាន១២គ្រាប់មកហើយដែរ ក្នុងការប្រកួតទាំង៤៥ដង នៅគ្រប់ការប្រកួតរបស់ក្លឹបរដូវកាលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top