ភ្នំពេញ ៖ ព្រឹតិ្តការណ៍ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ ក្រុមជើងខ្លំាំង៤ តាមពូលនីមួយៗ កំពុងរកបាន៣ពិន្ទុរៀងៗខ្លួន ដើម្បីដណ្តើមកៅអីលេងបន្តថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្តក្រោមការរៀបចំដោយមន្ទីរអប់រំកាយ និងកីឡាខេត្ត ។
ក្រុមបាល់ទាត់ស្អាងស្ម័គ្រចិត្ត យកឈ្នះលើក្រុមបាល់ទាត់ Blue Elephant ក្នុងលទ្ធផលបច្ចេកទេស ៩ទល់ ០ ក្រុមបាល់ទាត់យុវជន ត្រពាំងជ្រៃ ចាញ់ក្រុមបាល់ទាត់សាលាតម្រង់ទិសខេត្ត ក្នុងលទ្ធផលបច្ចេកទេស ០ទល់ ៣ ក្នុងពូល A ក្រុមបាល់ទាត់ ព្រែកអញ្ចាញ យកឈ្នះលើក្រុមបាល់ទាត់ យុវជន ស្រុកកណ្តាលស្ទឹង ក្នុងលទ្ធផលបច្ចេកទេស ៣ទល់២ ពូលB និងក្រុមបាល់ទាត់វិទ្យាល័យស្អាង ចាញ់ក្រុមបាល់ទាត់វិទ្យាល័យ ជ័យវ័រន្មទី៧ ក្នុងលទ្ធផលបច្ចេកទេស១ទល់៩ ។
លោក គង់ លី អនុប្រធានការិយាល័យ អប់រំកាយ និងកីឡាបាននិយាយថា ការប្រកួតនេះមាន១៩ ក្រុម យើងធ្វើការ ប្រកួតជម្រុះ៧ក្រុមចោល ដោយជ្រើសរើសយក១២ ក្រុមបន្តលេងព្រឹតិ្តការណ៍ការ ប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២តទៅ ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២តម្រូវ ឲ្យក្រុមចូលរួមទាំងអស់ត្រូវគោពរតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាព ពិភពលោកដោយប្រុយប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនីត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល ។
ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២២ នាពេលខាងមុខនេះ ។ ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ ។
ការប្រកួតនេះ បាល់ទាត់មាន១៨ក្រុម បែងចែកចេញ៦ពូល ក្នុងមួយពូលមាន៣ក្រុម ដោយប្រើរូបមន្ត ប្រកួតជម្រុះតាមពូល ។ បាល់ទាត់បុរសចាប់ផ្តើម ការប្រកួតជាផ្លូវការចុងក្រោយ ខែឧសភា ឆ្នាំ២០២២នេះតទៅ នៅទីលានបាល់ទាត់ខេត្ត ចំណែកបាល់ទះនៅទីលានវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះប្រកួត នៅទីលានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ៕ដោយ៖លី ភីលីព