ក្លឹប Liverpool ធ្លាប់បានពិចារណា ក្នុងការដេញថ្លៃ សម្រាប់ Son Heung-min ក្នុងរដូវកាលនេះ ប្រសិនបើ Spurs មិនមានកៅអីទៅលេងនៅ Champions League ។
អ្នកចាត់ការ Jurgen Klopp ត្រូវបានរាយការណ៍ បានកំណត់ខ្សែប្រយុទ្ធ សញ្ជាតិកូរ៉េខាងត្បូង របស់ Spurs ជាបេក្ខភាពក្នុងការ ជំនួសកន្លែងរបស់ Sadio Mane ឬ Mohamed Salah ប្រសិនបើពួកគេចាកចេញពី Anfield។ យោងតាម Football.London ឲ្យដឹងថា Liverpool បានរៀបចំ ក្នុងការដេញថ្លៃសម្រាប់ Son ប្រសិនបើ Spurs មិនបានលេងនៅ UCL ឆ្នាំក្រោយ។
យ៉ាងណាមិញ បន្ទាប់ពី Son រកបាន២៣គ្រាប់ឈ្នះ ស្បែកជើងមាស និងជួយ Spurs បានលេងនៅ UCL ហង្សក្រហម ក៏បានបញ្ចប់ការ ចាប់អារម្មណ៍របស់ពួកគេ។ Son ទើបតែបន្ថែមកុងត្រាជាមួយ Spurs រហូតដល់ឆ្នាំ២០២៥កាលពីឆ្នាំមុន ។ នេះមានន័យថា ប្រសិនបើក្លឹបណាចង់បានកីឡាកររបស់ខ្លួន Spurs អាចនឹងទាមទារតម្លៃខ្លួនខ្លាំង ។
Son រកបានគ្រាប់បាល់ទាំងក្នុងនិងក្រៅដីទល់នឹង Liverpool កាលពីរដូវកាលមុន។ គេថែមទាំងបានជួយលោក Conte ប្រជែងបាន Top 4 ពីក្រុម Arsenal នៅប៉ុន្មានប្រកួតចុងក្រោយ ក្នុងលីគមានឱកាសទៅលេងនៅ Champions League រដូវកាលក្រោយ៕