កីឡា

ផ្លូវការ៖ Chelsea រកបានម្ចាស់ថ្មីជាសេដ្ឋីជនជាតីអាមេរិក លោក Todd Boehly

The Goal ចេញផ្សាយនៅថ្ងៃនេះថាទីបំផុតក្លឹបតោខៀវ Chelsea ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សេដ្ឋីរុស្សីលោក Roman Abramovich អស់រយៈពេល១៩ឆ្នាំមកហើយ នោះគឺបានធ្លាក់ចូលទៅក្នុងការគ្រប់គ្រង របស់សេដ្ឋីអាមេរិកលោក Todd Boehly ជំនួសវិញហើយ។

ការដោះដូរនិងទិញលក់ធ្វើឡើងជាមួយនឹងតម្លៃក្លឹប ដែលមានរហូតទៅដល់៤,២៥ពាន់លានផោន ហើយក្នុងនោះសេដ្ឋីរូបនេះក៏បានប្រកាសវិនិយោគ ប្រមាណជា១,៧៥ពាន់លានផោន បន្ថែមទៀតដើម្បី ធ្វើការវិនិយោគ ក្លឹបរយៈពេល១០ឆ្នាំផងដែរ។

គួរឲ្យដឹងដែរថាឆ្លងកាត់ការប្រកាសទិញលក់កន្លងមកក្លឹប បានទទួលសំណើរសុំទិញ២៥០ក្រុមហ៊ុន ក្នុងនោះបានពិភាក្សាជាមួយនឹងក្រុមហ៊ុននិងបុគ្គលជាង១០០ ប៉ុន្តែកិច្ចព្រមព្រៀងដែលអាចទៅរួចមាន ត្រឹមតែ៣២ប៉ុន្ណោះ មុនពេលដែលការសម្រេចចិត្តចុង ក្រោយបានធ្លាក់ទៅដល់ដៃលោក Todd៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top