កីឡា

លេច​រឿង Liverpool ធ្លាប់​ចង់​បាន Son ដើម្បី​ត្រៀម​ជំនួស Salah ឬ Mane ពេល​ដែល​ចេញ

ក្លឹប Liverpool ធ្លាប់​បាន​ពិចារណា ​​ក្នុង​ការ​ដេញ​ថ្លៃ ​​សម្រាប់​ Son Heung-min ក្នុង​រដូវ​កាល​នេះ ប្រសិន​បើ Spurs មិន​មាន​កៅអី​ទៅ​លេង​នៅ Champions League ។

អ្នក​ចាត់​ការ​ Jurgen Klopp ត្រូវ​បាន​រាយការណ៍ ​បាន​កំណត់​​ខ្សែ​ប្រយុទ្ធ ​សញ្ជាតិ​កូរ៉េខាងត្បូង​ របស់ Spurs ជា​​បេក្ខភាព​ក្នុង​ការ ​ជំនួស​កន្លែង​របស់ Sadio Mane ឬ Mohamed Salah ប្រសិន​បើ​ពួក​គេ​ចាកចេញ​ពី Anfield។ យោង​តាម Football.London ឲ្យ​ដឹង​ថា Liverpool បាន​រៀបចំ ​ក្នុង​ការ​ដេញ​ថ្លៃ​សម្រាប់ Son ប្រសិន​បើ Spurs មិន​បាន​លេង​នៅ UCL ឆ្នាំ​ក្រោយ។

យ៉ាងណាមិញ បន្ទាប់​ពី​ Son រក​បាន​២៣​គ្រាប់​ឈ្នះ ​ស្បែក​ជើង​មាស និង​ជួយ Spurs បាន​លេង​នៅ UCL ហង្សក្រហម ​​ក៏​បាន​បញ្ចប់​ការ ​ចាប់​អារម្មណ៍​របស់​ពួក​គេ។ Son ទើប​តែ​បន្ថែម​កុងត្រា​ជាមួយ Spurs រហូត​ដល់​ឆ្នាំ​២០២៥​កាល​ពី​ឆ្នាំ​មុន ។ នេះ​មាន​ន័យ​ថា ប្រសិន​បើ​ក្លឹប​ណា​ចង់​បាន​កីឡាករ​របស់​ខ្លួន Spurs អាច​នឹង​ទាមទារ​តម្លៃ​ខ្លួន​ខ្លាំង ។

Son រក​បាន​គ្រាប់​បាល់​ទាំង​ក្នុង​និង​ក្រៅ​ដី​ទល់​នឹង Liverpool កាល​ពី​រដូវ​កាល​មុន។ ​គេ​ថែម​ទាំង​​បាន​ជួយ​លោក Conte ប្រជែង​បាន​ Top 4 ពី​ក្រុម Arsenal នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ ​ក្នុង​លីគ​មាន​ឱកាស​ទៅ​លេង​នៅ Champions League រដូវ​កាល​ក្រោយ៕

Most Popular

To Top