កីឡា

អាមេរិក៖ ស្រ្តីម្នាក់បានបាញ់សម្លាប់ បុរសខ្មាន់កាំភ្លើង ដែលបាញ់ប្រហារ ទៅលើអ្នកដែលកំពុងចូលរួមកម្មវិធីខួបកំណើត

CNN៖ ស្ត្រីជនជាតិអាមេរិកម្នាក់ បានបាញ់សម្លាប់បុរសម្នាក់ ដែលបានបាញ់ប្រហារទៅ លើហ្វូងមនុស្សដោយកាំភ្លើងពាក់កណ្តាល ស្វ័យប្រវត្តិនៅទីក្រុង Charleston រដ្ឋ West Virginia សហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បុរសម្នាក់ដែលត្រូវគេបាញ់ស្លាប់នោះ ឈ្មោះ Dennis Butler អាយុ 37 ឆ្នាំដែលមានប្រវត្តិឧក្រិដ្ឋកម្ម ត្រូវបានសម្លាប់បន្ទាប់ពីគាត់បានកំណត់គោលដៅមនុស្សប្រហែល 40 នាក់ដែលចូលរួមក្នុងពិធីខួបកំណើតមួយ។

អ្នកនាំពាក្យប៉ូលីស Tony Hazelett បាននិយាយថា ប្រតិកម្មរហ័សរបស់ស្រ្តីរូបនោះ គឺបានជួយសង្គ្រោះជីវិតមនុស្ស ហើយក៏ប្រហែលជាបានរារាំងការបាញ់ប្រហារដ៏ធំមួយផងដែរ។ វាកើតឡើងចំពេលមានការជជែកដេញដោលថ្នាក់ជាតិអំពីកាំភ្លើងបន្ទាប់ពីការបាញ់ប្រហារស្លាប់ជាច្រើននាក់ នៅសាលារៀនក្នុងរដ្ឋតិចសាស់។

Butler បានបើកបរតាមតំបន់នោះកាលពីល្ងាចថ្ងៃពុធ នៅពេលដែលគាត់ត្រូវបានគេព្រមានឱ្យបន្ថយល្បឿនព្រោះក្មេងៗកំពុងលេង។ ក្រោយមក គាត់បានត្រឡប់មកវិញដោយប្រដាប់ដោយកាំភ្លើងប្រភេទ AR-15 ហើយបានបាញ់ចេញពីរថយន្តរបស់គាត់ សំដៅទៅពិធីជប់លៀងខួបកំណើតនៅខាងក្រៅអគារផ្ទះល្វែងក្នុងទីក្រុង៕

Most Popular

To Top