កីឡា

Asensio៖ ខ្ញុំគិតថាអាចទៅរួច ចំពោះព័ត៌មានផ្ទេរចេញពី Real Madrid

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបម្ចាស់ពានរង្វាន់ Champions Leagueក្លឹបយក្សអេស្បាញ
Real Madrid កំពុងតែព្យាយាមដើម្បីចរចា ក្នុងការបន្ថែមកុងត្រា ជាមួយនឹងកីឡាករឆ្នើម Asensioបើមិនដូច្នេះ
ទេកីឡាកររូបនេះនឹងអាច ចាកចេញនៅក្នុងឆ្នាំ២០២៣ ខាងមុខ ដោយមិនមានតម្លៃខ្លួនឡើយ។

Marco Asensio នៅសប្តាហ៍នេះបានចេញ មកធ្វើការបញ្ឆេះព័ត៌មាន ចចាមអារ៉ាមនេះបន្ថែមទៀត តាមរយៈការលើកឡើងថាលទ្ធភាព នៃការផ្ទេរទៅក្លឹបផ្សេងពិតជា អាចទៅរួចនៅក្រោយកុងត្រា របស់គាត់បញ្ចប់ជាមួយនឹង Real Madrid ប៉ុន្តែគាត់បញ្ជាក់ថាពេលនេះនឹង ផ្តោតសំខាន់ជាមួយនឹង ក្រុមជម្រើសជាតិជាមុនសិនសម្រាប់ពាន Nation League និង World Cup។

Asensio និយាយថាបែបនេះថា៖ ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀត ហើយបច្ចុប្បន្នកំពុងបន្តផ្តោតអារម្មណ៍ សម្រាប់ជម្រើសជាតិនៅឡើយប៉ុន្តែ នៅពេលដែលកិច្ចការងារចប់រួចរាល់ ខ្ញុំនឹងចាប់ផ្តើមពិភាក្សាអំពីវាថាតើ អនាគតរបស់ខ្ញុំគួរតែទៅផ្លូវណា។ លទ្ធភាពនៃការផ្ទេរចេញពិតជាទៅរួច ឬបន្តស្នាក់នៅជាមួយនឹង Real Madrid គឺស្ថិតនៅលើកុងត្រាដែលចរចាគ្នា៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top