The Sky Sport ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមាន់ខ្នាយមាស Spurs កំពុងខិតជិតទៅដល់ការចុះកុងត្រា នាំយកកីឡាករឆ្នើម Djed Spenceដែលបច្ចុប្បន្នកំពុង លេងឲ្យក្លឹប Middlesbroughហើយ ។
ក្លឹបនៅលីគកំពូល អង់គ្លេសមួយនេះ កំពុងតែនាំមុខគេ ក្នុងការផ្ទេរយកកីឡាករវ័យ ទើបតែ២១ឆ្នាំ រូបនេះចេញពី Middlesbrough ខណៈដែលបច្ចុប្បន្នក៏ កំពុងមានក្លឹបធំៗ នៅលីគជាច្រើនផងដែរចាប់អារម្មណ៍ ទំរង់លេងរបស់កីឡាករ ដែលកំពុងលេងខ្ចីជើងឲ្យ Nottingham Forest។
ទោះបីជាយ៉ាងណាក្តី យោងតាមការអះអាងរបស់ The Guardian តម្លៃខ្លួនរបស់កីឡាកររូបនេះ នឹងមិនទាបនោះទេដែល Middlesbrough នឹងអាចធ្វើការទាមទារ ប្រមាណជា២០លានផោន ៕
ប្រែសម្រួល៖ស៊ុនលី