កីឡា

Barcelona មានពេលត្រឹម ពាក់កណ្តាលខែកក្កដា ដើម្បី Koulibaly

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារ Kalidou Koulibaly គឺជាកីឡាករ ដែលតែងតែមានចិត្តចង់ផ្ទេរមកចូលរួមជាមួយនឹង Barcelona ជាយូរមកហើយ ប៉ុន្តែជឿជាក់ថា រដូវក្តៅនេះក្លឹបមានពេល មិនច្រើននោះទេដើម្បីចរចា។

The Sport ក៏បានអះអាងដែរថា ភ្នាក់ងាររបស់កីឡាករបាន បញ្ជាក់ប្រាប់ទៅកាន់ក្លឹប Napoli ហើយថាអតិថិជនរបស់គាត់នឹងមិន
បន្តកុងត្រាថ្មីជាមួយនឹង Napoli ឡើយក្រោយចប់កុងត្រាឆ្នាំ២០២៣ ខាងមុខនេះ។

ប្រភពដដែលបានឲ្យដឹងដែរថា Barcelona មានពេលវេលាតែប៉ុន្មាន សប្តាហ៍ប៉ុណ្ណោះដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ មុនពេលដែលកិច្ចព្រមព្រៀង
នេះអាចធ្វើទៅ រួចជាមួយនឹង Koulibalyពីព្រោះការ ប្រកួតបើករដូវកាល នឹងចាប់ផ្តើមនៅត្រឹមពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយដែលទាម
ទារឲ្យកីឡាករនិង ក្លឹបត្រូវចាំបាច់ធ្វើការសម្រេចចិត្ត ចុងក្រោយមួយមុនពេលវេលានេះមកដល់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top