សិង្ហបុរី ៖ Adidas Singapore បានបង្ហោះសេចក្តីប្រកាស នៅលើបណ្តាញសង្គមយក្ស Instagram ថាអតីតកីឡាករបាល់ទាត់ អង់គ្លេស និង Manchester United លោក David Beckham នឹងជាផ្នែក នៃព្រឹត្តិការណ៍បិទទ្វារ នៅ Singapore Brand Center របស់ខ្លួននៅ Orchard នៅថ្ងៃទី ១៧ ខែមិថុនាបើយោង តាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia ។
សកម្មភាព David Beckham មានចំណងជើងថា We Got This Talk Show 2.0 ព្រឹត្តិការណ៍នេះនឹងដំណើរការពីម៉ោង ៤.១៥ ល្ងាច ដល់ ៥.៣០ ល្ងាច ហើយនឹងឃើញលោក និងតារាល្បីៗ ផ្សេងទៀត ចែករម្លែកអំពីសុខភាពផ្លូវចិត្ត របស់ពួកគេ និងរបៀប ដែលពួកគេចេញពីផ្លូវ ដើម្បីឈានដល់សមិទ្ធផលរៀងៗខ្លួន ។
វាគ្មិនផ្សេងទៀត រួមមានកីឡាករបាល់ទាត់សិង្ហបុរី Ikhsan Fandi ឌីជេ Jade Rasif និងអ្នកមានឥទ្ធិពល Christabel Chua (ត្រូវបានគេស្គាល់ថា @bellywellyjelly) ជាមួយនឹង 987 DJ Joakim Gomez រៀបចំព្រឹត្តិការណ៍នេះ ។ ទោះជាយ៉ាងណាក៏ដោយ ការជួបពួកគេ នឹងមិនមានភាពសាមញ្ញ ដូចការគប់បាល់ រវាងកោណនោះទេ ។
Adidas Singapore កំពុងដំណើរការការប្រកួត នៅលើទំព័រ Instagram របស់ខ្លួនរហូតដល់ថ្ងៃអាទិត្យ ដើម្បីផ្តល់សំបុត្រចំនួន ២០ គូសម្រាប់ព្រឹត្តិការណ៍នេះ ។ លោក Beckham មានអាយុ 47 ឆ្នាំបានចុះកិច្ចសន្យាពេញមួយជីវិត ជាមួយ Adidas ចាប់តាំងពីឆ្នាំ ២០០៣ ហើយត្រូវបានគេរាយ ការណ៍ថា អាចរកប្រាក់ចំណូលបាន ១៦០ លានដុល្លារអាមេរិក (២២០ លានដុល្លារសិង្ហបុរី) ។
ចូលនិវត្តន៍ពីបាល់ទាត់ អាជីព បន្ទាប់ពីអាជីព ២០ ឆ្នាំដ៏អស្ចារ្យក្នុងឆ្នាំ ២០១៣ លោកបានក្លាយជាប្រធាន និងជាសហម្ចាស់ក្លឹបបាល់ទាត់អាមេរិក Inter Miami CF ហើយក៏ជាសហម្ចាស់ ក្លិបបាល់ទាត់អង់គ្លេស Salford City ផងដែរ ៕ដោយ៖លី ភីលីព