យោងតាមការចេញផ្សាយ ដោយ The Goal នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអ៊ីតាលី Inter Milan ទំនងជានឹងត្រូវដកចិត្ត របស់ខ្លួនវិញហើយ ពីការចង់បានកីឡាករខ្សែ ប្រយុទ្ធ Romelu Lukaku ពីអង់គ្លេស មកវិញនោះ។

ក្លឹបជឿជាក់ថា ខ្លួននឹងមិនអាចដោះស្រាយបញ្ហា ហិរញ្ញវត្ថុបានរួចរាល់ ឬក៏មានកញ្ចប់ហិរញ្ញវត្ថុ គ្រប់គ្រាន់ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក រូបនេះ មកអ៊ីតាលី វិញនោះដែរ ដូចនេះបច្ចុប្បន្នកំពុង ស្ងប់ស្ងាត់ខ្លាំង ចំពោះកិច្ចការងារនេះ។
គួរឲ្យដឹងដែរថាកីឡាករ Lukaku បន្ទាប់ពីបានផ្ទេរមក ចូលរួមជាមួយនឹង Chelsea មួយរដូវកាលកន្លងមកនេះ មិនអាចបំពេញទំរង់លេងល្អ តាមការរំពឹងទុកដូចគ្រា នៅInter Milan ហើយហើយកំពុងសន្សំចិត្តក្នុង ការវិលត្រឡប់អ៊ីតាលីវិញផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
