The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបមេឃខៀវ Man City បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបន្តធ្វើការផ្សេង របស់ខ្លួនមួយទៀត ក្រោយពេលដែលបានជោគជ័យ ក្នុងការនាំយកកីឡាករ Erling Haaland រួចរាល់ នៅរដូវក្តៅនេះ ហើយនោះ។

លោក Pep Guardila ត្រូវបានគេរំពឹងទុកថា នឹងជ្រើសយកកិច្ចការងារ ដើម្បីពង្រឹងតំបន់បម្រើការពារ របស់ខ្លួនឲ្យបាន នៅរដូវក្តៅនេះខណៈដែលកីឡាករ Kalvin Phillips ដែលបច្ចុប្បន្នកំពុងលេងឲ្យ Leeds United នោះ គឺជាគោលដៅដ៏ល្អបំផុត របស់ក្លឹប ហើយមិនត្រឹមតែប៉ុណ្ណោះកីឡាករអង់គ្លេសរូបនេះ អាចលេងនៅស្លាបការពារឆ្វេង បានទៀតផងដែរ ។
គេជឿជាក់ថា ការមកដល់របស់ Phillips នឹងធ្វើឡើងបន្ទាប់ពីកីឡាករខ្សែបម្រើការពារជើងចាស់ប្រេស៊ីល Fernadinho បានសម្រេចចិត្ត ក្នុងការចាកចេញពីក្លឹប Man Cityទៅហើយក្រោយបានរស់នៅទីនេះអស់រយៈពេល៩ឆ្នាំកន្លងមក ៕
ប្រែសម្រួល៖ស៊ុនលី
