The Calcionmercato ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអ៊ីតាលី Napoli បានឈានទៅដល់ការសម្រេច ចិត្តចុងក្រោយមួយថានឹងអនុញ្ញាតិឲ្យកីឡាករខ្សែការពារ Kalidou Koulibaly ក្នុងការចាកចេញនៅរដូវក្តៅនេះ។
កីឡាករខ្សែការពាររូបនេះត្រូវបានគេដឹងថា នៅសេសសល់កុងត្រាចាស់ដែលមាន រយៈពេលមួយឆ្នាំទៀត ប៉ុណ្ណោះហើយក្លឹបក៏បានបញ្ជាក់ ហើយដែរថានឹងបន្តកុងត្រាថ្មីឲ្យកីឡាករ ប្រសិនបើគាត់ព្រមទទួលយក ការកាត់បន្ថយប្រាក់កម្រៃ។
ទោះបីជាយ៉ាងណាក្តីកីឡាករ Koulibaly បានបញ្ជាក់ហើយថានឹងមិនទទួលយកតាម សំណើរកាត់បន្ថយប្រាក់ កម្រៃនេះឡើយហើយក៏នឹងសម្រេចចិត្តថាទទួលយកសំណើរណាមួយ ពីក្លឹបផ្សេងជាមិនខាន នាពេលខាងមុខជាពិសេស ក្នុងនោះក៏មានទាំង Barcelona ផងដែរ។
ក្នុងពេលជាមួយគ្នានេះ Napoli ក៏បានសម្លឹងមើលឃើញ កីឡាករថ្មីម្នាក់រួចទៅហើយដើម្បីទុក ជំនួសតំណែង របស់ កីឡាកររូបនេះគឺជាកីឡាករដែលកំពុងលេងឲ្យក្លឹប Torino កីឡាករ Bremer ឬកីឡាករឆ្នើមរបស់Feyenood កីឡាករ Marcos Senesi៕
ប្រែសម្រួល៖ស៊ុនលី