កីឡា

ក្រុមបាល់ទាត់យុវជនស្រុកល្វាឯម ឡើងផ្តាច់ព្រ័ត្រការប្រកួតកីឡា មហាជនខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២

ភ្នំពេញ៖ កាលល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមបានកក់កៅអីវគ្គ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកខេត្តកណ្តាលប្រចាំ ឆ្នាំ ២០២១-២០២២ បន្ទាប់ពីយកឈ្នះលើគូប្រកួត ការប្រកួតនេះរៀបចំដោយការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល។


ក្រុមបាល់ទាត់យុវជនស្រុកល្វាឯមបានយកឈ្នះក្រុមបាល់ទាត់យុវជនវិទ្យាល័យជ័យវរន័្មទី៧លទ្ធផល ១ ទល់ ០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រធ្វើឲ្យក្រុមនេះឡើងវគ្គផ្តាច់ព្រ័ត្រ ចំណែកក្រុមបាល់ទាត់សមាគមខេត្តកណ្តាល យកឈ្នះក្រុមបាល់ទាត់យុវជន ព្រាបស លទ្ធផល ៥ ទល់ ៤ ដោយប៉េណាល់ទី ដូច្នេះក្រុមបាល់ទាត់សមាគម ខេត្តកណ្តាលប៉ះក្រុមបាល់ទាត់យុវជនស្រុកល្វាឯម។


ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២២ នាពេលខាងមុខនេះ ។ ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ ។ ការប្រកួតនេះបាល់ទាត់មាន ២០ក្រុម គឺបុរសមាន១២ ក្រុម និងនារីមាន៨ក្រុម បែងចែកចេញ៦ពូលក្នុងមួយពូលមាន៣ក្រុម ដោយប្រើរូបមន្តប្រកួត ជម្រុះតាមពូល ។ បាល់ទាត់បុរស និងនារីចាប់ផ្តើមការប្រកួតជាផ្លូវការចុងក្រោយ ខែឧសភា ឆ្នាំ២០២២នេះតទៅនៅទីលានបាល់ទាត់ខេត្ត
ចំណែកបាល់ទះមាន១៤ក្រុម គឺបុរសមាន៨ក្រុម និងនារីមាន៦ក្រុម នៅទីលានវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះមាន៨ក្រុមបុរស និងនារី ប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ៕

Most Popular

To Top