កីឡា

សាកលវិទ្យាល័យ ចំនួន៣៩ ចូលរួមការប្រកួតកីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិ ឆ្នាំ២០២២

ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មការបច្ចេកទេស របស់សហព័ន្ធ កីឡាជាតិ ទំាង១២ និងគណៈប្រតិភូដឹកនាំ ក្រុមកីឡាករ-កីឡាការិនី សាកលវិទ្យាល័យចំនួន៣៩ ស្តីពីការរៀបចំការប្រកួតកីឡា និស្សិតឧត្តមសិក្សា និង មធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២២ នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៅសាលប្រជុំ នាយកដ្ឋានអប់រំកាយ និងកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានព្រឹត្តិការណ៍ និងរៀបចំការប្រកួត បាននិយាយថា ការរៀបចំការប្រកួតកីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២២ មាន ១២ ប្រភេទកីឡាដោយមានគ្រូបង្វឹក និងកីឡាករ-កីឡាការិនី មកពីសាកលវិទ្យាល័យចំនួន៣៩ ចំនួន ១៤៤៣ នាក់ ព្រមទំាង គណៈកម្មការបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាល ទាំង១២សហព័ន្ធ ចំនួន ២៥៥ នាក់ និងគណៈកម្មការរួម ចំនួន ១២០នាក់ ។

ចំពោះទីលានប្រកួត គណៈកម្មការធ្វើឡើង ជាច្រើនកន្លែងរួមមាន វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ពហុកីឡដ្ឋានជាតិ វិទ្យាល័យបឹងត្របែក និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក លោក ប៊ូ ជុំសេរី បានមានប្រសាសន៍ថា សូមអំពាវនាវឲ្យគណៈប្រតិភូដឹកនាំ ក្រុមកីឡាករ-កីឡាការិនី ទំាងពីសាកលវិទ្យាល័យចំនួន៣៩។ ចំពោះគណៈកម្មការ បច្ចេកទេស របស់សហព័ន្ធកីឡាជាតិទំាង១២ សុទ្ធសឹងជាអ្នកទទួលបាន ការបណ្តុះបណ្តាល យ៉ាងត្រឹមត្រូវ ហើយគណៈកម្មការ បច្ចេកទេស មិនបានបណ្តុះបណ្តាល មិនឲ្យ ចូលរួមធ្វើគណៈកម្មការ បច្ចេកទេសឡើយ ។

ក្រសួងនឹងរៀបចំការ ប្រកួតកីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ថ្នាក់ជាតិឆ្នាំ២០២២ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មាន១២ប្រភេទកីឡា គឺបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងសីប៉ាក់តាក្រ ដែលមានវិញ្ញា សាសរុប ៨៨ ការរៀបចំប្រកួត កីឡាសិស្សបឋមសិក្សា ។ ថ្នាក់ជាតិឆ្នាំ២០២២ មាន៨ប្រភេទកីឡា ដូចជាកីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាអត្តពលកម្ម កីឡាវាយកូនឃ្លីតលើតុ កីឡាវាយសី កីឡាតេក្វាន់ដូ WT និងកីឡាតេក្វាន់ដូ ITF៕

Most Popular

To Top