The Independent នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបអាល្លឺម៉ង់ RB Leipzig បានកំណត់ដាក់តម្លៃខ្លួនរបស់ កីឡាករខ្សែប្រយុទ្ធ Christopher Nkunku ហើយជាមួយនឹងតម្លៃខ្លួន រហូតទៅដល់១០០លានផោន ខណៈដែលកីឡាករវ័យ២៤ឆ្នាំ រូបនេះ ហាក់ដូចជាមិនទាន់មានបំណងចាកចេញ នៅឡើយរដូវក្តៅនេះ។
ក្នុងពេលជាមួយគ្នានេះគេជឿជាក់ថា ក្លឹបជាច្រើនដែលកំពុងមានបំណងចង់ចរចា និងផ្ទេរកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះទៅចូលរួមជា មួយគ្នាដែលមានដូចជាក្លឹប Man UTD, Liverpool, Arsenal និង PSG នៅបារាំង
ជាដើម។
ខណៈដែល Liverpool បានចំណាយលុយមួយចំនួនធំទិញ Darwin Nunez ទៅហើយនោះគេជឿជាក់ថាមកដល់បច្ចុប្បន្នក្លឹបដែលអាចមានលទ្ធភាពក្នុងការចាយលុយឬការដោះដូរកីឡាករ Nkunku តម្លៃខ្លួន១០០លានផោន
នេះបានមានតែ Man UTD, PSG និង Asenal ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី