The Goal នៅថ្ងៃនេះបានធ្វើការអះអាងថា កីឡាករខ្សែបម្រើ T.Adams បានសម្រេចចិត្តក្នុងការចាកចេញពី RB Leipzig ហើយដើម្បីត្រឡប់មកចូលរួម ជាមួយនឹងគ្រូបង្វឹកចាស់ លោក Jesse Marsch នៅជាមួយនឹងក្លឹបអង់គ្លេស Leeds United ព្រមទាំងមិត្តរួមក្រុម ជម្រើសជាតិ Brenden Aaronson ផងដែរ ។
Leeds United បានប្រកាសជាផ្លូវការ អំពីការផ្ទេរកីឡាករ Tyler Adams និងជាជម្រើសជាតិ របស់អាមេរិកផងនោះគឺ ជាកីឡាករចំណូលថ្មី របស់ខ្លួនហើយក្លឹបបានចំណាយ ប្រមាណជា២០លានផោន ដើម្បីទិញយកកីឡាករវ័យ ២៣ឆ្នាំរូបនេះពីអាល្លឺម៉ង់ ដើម្បីជំនួសតំណែងរបស់ Kalvin Phillips ដែលទើបសម្រេចចិត្តប្តូរ ទៅលេងជាមួយនឹង Man City ។
កីឡាកររូបនេះ ត្រូវបានគេដឹងដែរថា បានធ្វើដំណើរមកដល់ក្លឹបរួចរាល់ ហើយព្រមទាំងបានជួបជាមួយនឹង ក្រុមការងារផងដែរហើយ តាមផែនការគាត់នឹង ត្រូវចុះហត្ថលេខាលើកុងត្រា ដែលមានរយៈពេល៥ឆ្នាំ ដែលអនុញ្ញាតិឲ្យគាត់នឹងបន្តលេង រហូតដល់ឆ្នាំ២០២៧៕
ប្រែសម្រួល៖ស៊ុនលី
