កីឡា

វគ្គបំប៉សមត្ថភាព ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ កីឡាបញ្ចប់ដោយជោគជ័យ

ភ្នំពេញ៖ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានគ្របគ្រង់ និងរៀបចំព្រឹត្តិការណ៍កីឡា និងព្រមទាំងតំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តបានអញ្ជើញចូលរួម ពិធីបិទជាផ្លូវការវគ្គបំប៉សមត្ថភាព ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នៅសាលប្រជុំ នាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិ។

លោក ហួត សេងទ្រី បាននិយាយថា វគ្គបំប៉នស្តីពីការរៀបចំការប្រកួត និងព្រឹត្តិការណ៍កីឡា ជូនដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តអស់រយៈពេល៣ថ្ងៃ សិក្ខាកាមទំាងអស់ ទទួលបានវគ្គបំប៉នសមត្ថភាព ស្តីពីការរៀបចំការប្រកួតយល់ដឹង បានច្រើន ដោយសារតែវគ្គខាងលើ ជួយឲ្យសិក្ខាកាមត្រូវត្រៀមចូលរួម ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ ។

លោកប្រធាននាយកដ្ឋានថា វគ្គបំប៉ននេះ ពិតជាមានសារសំខាន់សម្រាប់សិក្ខាកាម ដើម្បីពង្រឹងសមត្ថភាព និងបង្កើនធនធានមន្រ្តីកីឡា នៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឲ្យការរៀបចំមានស្តង់ដាតែមួយ ស្របទៅតាមលក្ខណៈជាតិ និងអន្តរជាតិឲ្យមានការយល់គ្នា រវាងគណៈកម្មការរៀបចំការប្រកួត និងអ្នកដឹកនាំការងារបច្ចេកទេស ដើម្បីរួមគ្នាឆ្ពោះទៅការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣៕ ដោយ៖លី ភីលីព

Most Popular

To Top