កីឡា

Gavi ត្រៀមប៊ិច បន្តកុងត្រាថ្មី ជាមួយនឹង Barcelona

កីឡាករខ្សែបម្រើឆ្នើម Gavi មកដល់ពេលបច្ចុប្បន្ននេះ កំពុងទាក់ចិត្តក្លឹបធំៗ ជាច្រើននៅអឺរ៉ុប ប៉ុន្តែបើយោងតាមការបញ្ជាក់ ដោយប្រធានផ្នែកកីឡា របស់ក្លឹប Barcelona លោក Mateu Alemany បានឲ្យដឹងថា កីឡាកររូបនេះ គឺបានសម្រេចចិត្ត
រួចហើយថា នឹងនៅតែបន្តលេងជាមួយនឹង Camp Nou ដដែល ។

បច្ចុប្បន្នកុងត្រា របស់ Gavi នឹងត្រូវផុតកំណត់ រហូតដល់រដូវក្តៅឆ្នាំ២០២៣ ប៉ុន្តែការចរចាបន្តកុងត្រាថ្មី គឺបានធ្វើឡើងអស់រយៈពេលជាយូរ មកហើយក្នុងគោល បំណងសំខាន់ ដើម្បីអាចបន្តកុងត្រាថ្មី ដែលមានរយៈពេលវែង ជាមួយនឹងកីឡាករ Gavi រូបនេះ។

Gavi បច្ចុប្បន្នមានវ័យទើបតែ១៧ឆ្នាំ បានក្លាយទៅជាកីឡាករដ៏ មានសក្តានុពលបំផុត សម្រាប់ក្លឹបជាពិសេ សក្រោយការមកដល់ របស់គ្រូបង្វឹកលោក Xavi ហើយកីឡាកររូបនេះ គឺជាថ្នាលយុវជន សុទ្ធសាធ ដែលបានឆ្លងកាត់ឈុត មូលដ្ឋានអស់រយៈពេលជាច្រើន
ឆ្នាំកន្លងមកហើយដែរ មុនពេលបានឡើង មកជាប់ឈ្មោះនៅឈុតធំបែបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top