ភ្នំពេញ ៖ យោងតាមលិខិតស្នើសុំ របស់គណៈកម្មាធិការជាតិអូឡាំពិក បានឱ្យដឹងថា គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) នឹងធ្វើការចុះផ្សព្វផ្សាយស្តីពី “Olympic Day និង ដំណើរឆ្ពោះ ទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣” ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ។

កម្មវិធីនេះមានរយៈពេល២ថ្ងៃ ដោយថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារ NOCC នឹងចុះផ្សព្វផ្សាយស្តីពី ដល់សិស្សានុសិស្ស ប្រមាណជាង១០០នាក់ នៅតាមសាលារៀន និង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ដ៍ដែរ រៀបចំកម្មវិធីជិះកង់កម្សាន្ត អបអរសាទរទិវា “Olympic Day និងដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ចេញដំណើរពីឆ្នេរ សមុទ្រស្រី ស ជិះជុំវិញក្រុងកែប៕ដោយ៖លី ភីលីព



