កីឡាករឆ្នើមវ័យក្មេង Eddie Nketiah តាមពិតទៅនឹងត្រូវចាកចេញទៅហើយនៅរដូវក្តៅនេះប៉ុន្តែនៅនាទីចុងក្រោយកីឡាករវ័យ២២ឆ្នាំរូបនេះ បានសម្រេចចិត្តទទួលយក សំណើរ របស់ក្លឹបក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈពេលវែង ជំនួសវិញ។
កាលពីពេលចុងក្រោយ The Sunsport ធ្លាប់បានរាយការណ៍ហើយថាក្លឹបបានផ្តល់កុងត្រាថ្មីដែលមានតម្លៃរហូតទៅដល់១០ម៉ឺនផោនក្នុងមួយសប្តាហ៍ជូនកីឡាកររូបនេះពោលគឺមានទំហំ
ទ្វេដងទៅនឹងអ្វីដែលគាត់ធ្លាប់បានទទួលពីកុងត្រាចាស់។
ទីបំផុតការសម្រេចចិត្តត្រូវបានប្រកាសជាផ្លូវការជាមួយនឹងកុងត្រារយៈពេលវែងហើយមិនត្រឹមតែប៉ុណ្ណោះ Nketiah នឹងត្រូវទទួលបានឱកាសពាក់អាវលេខ១៤ដែលជាអាវល្បីបំផុតរបស់ Arsenal
ធ្លាប់ត្រូវបានពាក់ដោយវិរៈបុរសក្លឹបលោក Thierry Henry ។
NKetiah បានចូលរួមជាមួយនឹងក្លឹបតាំងតែពីពេលដែលខ្លួនមានវ័យ១៤ឆ្នាំមកម្ល៉េះហើយបានទទួលជោគជ័យជាមួយនឹងឈុតយុវជនជាច្រើនដំណាក់កាលមុនពេលដែលអាចចាប់បានឱកាសបង្ហាញខ្លួន
នៅឈុតធំជាលើកដំបូងកាលពីឆ្នាំ២០១៧៕
ប្រែសម្រួល៖ស៊ុនលី