កីឡា

Wolves ប្រាប់ថាត្រូវការ៤៥លានផោន ប្រសិនបើក្លឹបណា ចង់បាន Nouri

តារាឆ្នើមរបស់ក្លឹប Wolves កីឡាករ Rayan Ait-Nouri ត្រូវបានក្លាយខ្លួនជាកីឡាករ គោលដៅ របស់ក្លឹបធំៗជាច្រើន របស់អង់គ្លេស មានទាំង Man City និង Chelsea ផងដែរ។

Ait Nouri វ័យ២១ឆ្នាំរូបនេះ ជាកីឡាករដែលមានសក្តានុពលបំផុត ពីព្រោះសមត្ថភាព របស់គាត់គឺសាកសមទៅនឹង អ្វីដែលគ្រូបង្វឹកឆ្នើម របស់អង់គ្លេសលោក Pep Guardiola និងលោក Thomas Tuchel កំពុងចង់បាននៅពេលនេះ។

ទោះបីជាយ៉ាងណាក្តី Wolves នឹងមិនងាយលក់កីឡាកររូបនេះ ចេញដោយងាយៗឡើយ ហើយជឿជាក់ថានឹងទាមទារត ម្លៃខ្លួនរបស់កីឡាករ រហូតទៅដល់ ៤៥លានផោន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top