អតីតកីឡាករឆ្នើមអ្នកចាំទីរបស់ជម្រើសជាតិអ៊ីតាលីនិងក្លឹប Juventus លោក Buffon នៅថ្ងៃនេះបានធ្វើការលើកឡើងដោយសង្ឃឹមទុកថាកីឡាករអាហ្សង់ទីន Di Maria នឹងអាចផ្ទេរមក ចូលរួមជាមួយនឹងក្លឹបនៅអ៊ីតាលី ជាមិនខាននៅរដូវក្តៅនេះ។
លោក Buffon ក៏ធ្លាប់ជាអ្នកធ្វើការជាមួយគ្នានឹង Di Maira ដែរកាលពីគ្រាលេងនៅក្លឹបបារាំង PSG ហើយបានលើកឡើងថាវត្តមានរបស់គាត់នៅអ៊ីតាលី ហាក់ដូចជាមានវត្តមានរបស់លោក Diego Maradona សាជាថ្មីនៅលីគកំពូល Serie A របស់អ៊ីតាលីដែរ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះមកដល់ពេលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងបញ្ជីកីឡាករគ្មាន តម្លៃខ្លួននៅឡើយក្រោយការប្រកាសចាកេចញពី PSG នាពេលកន្លងមកហើយកំពុងស្ថិត នៅក្នុងដំណាក់កាលសម្រេចចិត្តនៅ ឡើយ ខណៈដែលមាន ក្លឹបជាច្រើន កំពុងព្យាយាមទាក់ទងរូបគាត់៕
ប្រែសម្រួល៖ស៊ុនលី
