ច្បាប់នៅប្រទេសកាតា នឹងធ្វើឱ្យអ្នកគាំទ្រ វិស័យបាល់ទាត់ ពិបាកចិត្តបន្ដិចហើយ ក្នុងការទៅទស្សនាព្រឹត្តិការណ៍ FIFA World Cup 2022 នៅចុងឆ្នាំនេះ។
មានការហាមឃាត់ជាច្រើន នៅប្រទេសកាតា ជាពិសេស ចំពោះនារីៗតែម្ដង ។ ដោយសារតែពួកគេកាន់សាសនាម៉ូស្លីម ស្ត្រីគឺមិនអាចពាក់សិចស៊ីបាននោះទេ ហើយអ្នកទៅមើលការប្រកួតផ្ទាល់ ក៏ត្រូវបានហាមឃាត់ មិនឱ្យពាក់សិចស៊ីផងដែរ ទោះជាពួកគេមកពីតំបន់អឺរ៉ុប ឬប្រទេសណាក៏ដោយ ។ មិនត្រឹមតែប៉ុណ្ណឹងទេ នៅទីសាធារណៈក៏ត្រូវបាន ហាមឃាត់ដូចគ្នា មិនឱ្យស្លៀកសំពត់ខ្លី ឬអាវវាលចេញសាច់បានឡើយ ។
អ្វីដែលនឹងធ្វើឱ្យអ្នកគាំទ្រ ភាគច្រើនពិបាកចិត្តថែមទៀតនោះ គឺពួកគេមិនអាចផឹកស៊ី ជួបជុំច្រៀងរាំតាមចិត្តបានឡើយ ព្រោះវាជាអំពើរខុសច្បាប់ នៅកាតា ។ កាន់តែពិសេសទៀតនោះ អ្នកនឹងជាប់គុកដល់៧ឆ្នាំ ប្រសិនបើអ្នកគេងជាមួយគ្នា ដោយមិនទាន់រៀបការ ប្ដីប្រពន្ធ ។ ដោយនេះ ហាក់ខុសគ្នាដូចមេឃនិងដី បើធៀបជាមួយបណ្ដា ប្រទេសនៅអឺរ៉ុប។
តែទោះជាយ៉ាងនេះក្ដី គេនៅតែរំពឹងថា នឹងមានអ្នកគាំទ្រ បាល់ទាត់ទៅទស្សនាការ ប្រកួតច្រើនលើសលប់ជាក់ជាមិនខាន ព្រោះបញ្ហាកូវីដបានធ្វើឱ្យខកខានព្រឹត្តិការណ៍ធំដែលមានអ្នកគាំទ្រ អាចចូលទស្សនា បានច្រើនយូរមកហើយ ។ មួយវិញទៀត ម្ចាស់ផ្ទះកាតាក៏បានរៀបចំ អ្វីដែលពិសេសៗមិនធ្លាប់មានពីមុនមកច្រើនផងដែរ ឱ្យអ្នកគាំទ្របានឃើញ ដូចជាកីឡដ្ឋានដាក់ម៉ាស៊ីន ត្រជាក់ជាដើម ៕