កីឡា

មន្ត្រី World Cup កំណត់គោលដៅ បញ្ចុះតម្លៃ ខណៈសំបុត្រ លក់អស់ ១,២ លាន

ដូហា ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រធានអ្នករៀបចំការ ប្រកួតកីឡាបាល់ទាត់ពិភព លោកនៅកាតា “Qatar World Cup” បានប្រកាស ពីតម្រូវការ បំបែកកំណត់ត្រា ជាមួយនឹងការលក់សំបុត្រ ចំនួន ១.២ លានសន្លឹក ប៉ុន្តែបានសារភាពថា វាពិបាកក្នុងការបញ្ឈប់ អាជីវកម្មដែលទាញយកអត្ថប្រយោជន៍ ដោយការឡើងថ្លៃ ។

លោក Hassan Al-Thawadi ប្រធានគណៈកម្មាធិការរៀបចំ សម្រាប់ការប្រកួតខែវិច្ឆិកា ដល់ខែធ្នូ បាននិយាយថា លោកកំពុងធ្វើការ ដើម្បីកំណត់ ការឡើងថ្លៃ ដោយសារការចំណាយកើនឡើង សម្រាប់កន្លែងស្នាក់នៅ មានកំណត់ របស់រដ្ឋធានីកាតា ។ ប្រធាន FIFA លោក Gianni Infantino បាននិយាយថា មានសំណើចំនួន៥លានសម្រាប់សំបុត្រ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Lusail មានកៅអីចំនួន ៨0,000 បង្ហាញពីតម្រូវការដ៏ក្តៅគគុក សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក លើកដំបូងនៅមជ្ឈិមបូព៌ា ។

លោក Al-Thawadi បានប្រាប់វេទិកាសេដ្ឋកិច្ចកាតា នៅទីក្រុង ដូហាថា ខ្ញុំគិតថាសំបុត្រប្រហែល ១.២ លាន ត្រូវបានទិញរួចហើយ ដូច្នេះមនុស្ស ពិតជាកំពុងទិញ ហើយមនុស្ស មានការរំភើបចិត្ត នឹងមកទីនោះ។ គ្មានការសង្ស័យអំពីរឿងនោះទេ ។ មន្ត្រីគណៈកម្មាធិការរៀបចំបាននិយាយថា មានការស្នើសុំសំបុត្រប្រហែល ៤០ លាននៅក្នុងដំណាក់ កាលពីរនៃការលក់តាមអ៊ីនធឺណិត ។ សំបុត្រចំនួន២លាន នឹងត្រូវបានលក់ជាសរុប ដោយមួយលានទៀត ត្រូវបានបម្រុងទុក សម្រាប់ស្ថាប័ន FIFA និង អ្នកឧបត្ថម្ភពិភពលោក ។

ទីក្រុងដូហា មានប្រជាជនប្រហែល ២.៤ លាននាក់ កំពុងប្រឈមមុខ នឹងការហូរចូល នៃអ្នកទស្សនាយ៉ាងច្រើន ។ ការប្រកួតដែលមានក្រុមចំនួន ៣២នឹងធ្វើឡើង នៅកីឡដ្ឋានចំនួន៨ក្នុង និងជុំវិញរដ្ឋធានី ដោយដាក់សម្ពាធ យ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ។
ប្រទេសកាតានិយាយថា នឹងមានបន្ទប់ចំនួន ១៣0,000 នៅក្នុងសណ្ឋាគារ អាផាតមិន នាវាកម្សាន្ត និងជំរុំវាលខ្សាច់ ដែលនៅទីនោះនឹង មានតង់ចំនួន១,000 ។ វាបានសន្យាថា មានបន្ទប់រួមត្រឹមតែ ៨៥ដុល្លារ ក្នុងមួយយប់ ។ លោក Infantino បានប្រាប់វេទិកាដោយសំដៅ លើការបោះជំរុំផ្សារ ទំនើបថា វានឹងមានការឆ្លុះបញ្ជាំង ។ តង់បែបប្រពៃណី បែប Bedouin នឹងត្រូវបានបំពាក់ដោយទឹក និងអគ្គិសនី ប៉ុន្តែមិនមានម៉ាស៊ីន ត្រជាក់ទេ ៕ដោយ៖លី ភីលីព

Most Popular

To Top