កីឡា

Bayern Munich មិនចង់បាន CR7 ឡើយ

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានដំណឹងលេចឬថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich នឹងធ្វើការផ្ទេរយកកីឡាករ Cristiano Ronaldo ប្រសិនបើកីឡាករ Robert Lewandowski ពិតជានឹងចាកចេញពីទឹកដី Allianz
Arena នោះ។

ទោះបិជាយ៉ាងណាក្តី យោងតាមការចេញផ្សាយរបស់ The Bild បានអះអាងថាម្ចាស់ពានរង្វាន់ Bundesliga មួយនេះ ជាក់ស្តែងគឺមិនមានផែនការ ចង់ចរចាជាមួយនឹង CR7 ឡើយ។

ក្នុងពេលជាមួយគ្នានេះកីឡាករម្ចាស់ ពានរង្វាន់ Ballon d’Or ចំនួន៥សម័យកាលរូបនេះក៏ មិនមានបំណងចង់ចាកចេញពីកីឡាដ្ឋាន Old Trafford ហើយនឹងបន្តកុងត្រារហូតដល់ចប់មួយ រដូវកាលទៀតជាមិនខាន៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top