កីឡា

ខ្សែការពារ Skriniar ទទួលបានសិទ្ធ ចូលរួមជាមួយនឹង PSG

The La Gazzetta dello Sportចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Skriniar គឺបានទទួលបានការ អនុញ្ញាតិពីក្លឹបហើយថា ប្រសិនបើចង់ផ្ទេរមក ចូលរួមជាមួយនឹង ក្លឹបសេដ្ឋីបារាំង PSG ។

កីឡាករខ្សែការពារសញ្ជាតិ ស្លូវ៉ាគីរូបនេះ បានអះអាងថា គាត់បានផ្លាស់ប្តូរការសម្រេចចិត្ត ហើយថា នឹងធ្វើការចាកចេញពីក្លឹប Inter Milan ក្រោយទទួលដំណឹងអំពីបញ្ហាហិរញ្ញវត្ថុ របស់ក្លកឹបនិងដំណឹងអំពីការចាប់អារម្មណ៍ កុងត្រារបស់ខ្លួន ពីសំណាក់ក្លឹប PSG

កន្លងមក PSG បានធ្វើការស្នើសុំទិញ កីឡាកររូបនេះជាមួយនឹងតម្លៃខ្លួន ប្រមាណជា៥១លានផោន ប៉ុន្តែត្រូវបាន Inter Milan បដិសេធម្តងហើយ ចំពោះកីឡាករវ័យ២៧ឆ្នាំរូបនេះ នឹងបានទាមទារតម្លៃខ្លួន ដល់ទៅ៦៩លានផោន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top