នៅថ្ងៃនេះកីឡាករ ខ្សែប្រយុទ្ធជើងចាស់ Di Maria មិនបានធ្វើការលាក់លៀមឡើយ ចំពោះការព្រួយបារម្ភរបស់ខ្លួន ទោះបីជាមាននាមជាវិរៈបុរស ជួយស៊ុតបញ្ចូលទី ឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន លើកពាន Copa America កាលពីឆ្នាំ២០២១ក្តី។
Angel Di Maria បានធ្វើការបង្ហាញនូវក្តីបារម្ភ ចំពោះតំណែងរបស់ខ្លួន នៅជម្រើសជាតិ ក្នុងការប្រកួតពានរង្វាន់ពិភពលោក ដែលឈានចូលមកដល់ក្នុងពេលឆាប់ៗនេះទៅហើយនោះ។
នៅសល់តែ៤ខែទៀតប៉ុណ្ណោះតែ Di Maria បាននិយាយបែបនេះថា៖ ខ្ញុំមិនទាន់ហ៊ានកំណត់ច្បាស់ នៅឡើយទេ ។ខ្ញុំត្រូវស្វែងរកក្លឹបថ្មីសិននៅពេលនេះ និងធ្វើយ៉ាងណាបង្ហាញសមត្ថភាព ឲ្យបានច្រើនជាងមុន៕ ប្រែសម្រួល៖ស៊ុនលី