កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Gabriel Jesus នឹងត្រៀមខ្លួនក្លាយជាកីឡាករចំណូលថ្មីទី២ របស់កាំភ្លើងធំ Arsenal ហើយនារដូវក្តៅខាងមុខបន្ទាប់ ពីកីឡាករ Fabio Viera។
The Goal បានអះអាងថា Arsenal បានព្រមព្រៀងរួចរាល់ហើយក្នុងការ ចំណាយប្រាក់ប្រមាណជា៤៥លានផោន ក្នុងការនាំយកកីឡាករ Jesus រូបនេះ ចេញពីក្លឹបមេឃខៀវ Man City ទាំងដែលលក្ខខណ្ឌជាមួយនឹងកីឡាករ នៅមិនទាន់បានព្រមព្រៀងនៅឡើយក្តី។
Jesus គឺជាកីឡាករគោលដៅដែលគ្រូបង្វឹកលោក Mikel Arteta បានបញ្ជាក់ពីជំហចង់ធ្វើការជាមួយគ្នាខ្លាំង ប៉ុន្តែប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការពិភាក្សា គ្នាត្រូវបានជាប់គាំងនិងទើប តែបានឈានទៅដល់ការយល់ព្រមគ្នាសាជាថ្មីកាល ពីថ្ងៃសុក្រកន្លងទៅនេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី