កីឡា

Bale អះអាងអំពីការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបអាមេរិក Los Angeles FC ហើយ

The Gola ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអតីតកីឡាករខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Gareth Bale ទីបំផុតគឺបានប្រកាសអំពីការសម្រេច ចិត្តផ្ទេរទៅចូលរួម​​ ជាមួយនឹងលីគកំពូលអាមេរិក MLS ហើយដោយមិនមានតម្លៃខ្លួនឡើយ។

កីឡាករ Bale វ័យ៣២ឆ្នាំរូបនេះបានសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Los Angeles FC (LAFC) ជាផ្លូវការនិងក៏ជាកីឡាករដែលមានភាពល្បីល្បាញទី២ហើយបន្ទាប់ពីកីឡាករ Giorgio Chiellini អតីតកីឡាករខ្សែការពាររបស់ Juventus។

ការសម្រេចចិត្តផ្លាស់ផ្ទេរមកអាមេរិកនេះបានធ្វើឡើងបន្ទាប់ពីមានលេចឬដំណឹងជាច្រើនអំពីការផ្ទេរទៅចូលរួមជាមួយនឹងក្លឹបជាច្រើនបូករួមទាំង Spurs ផងនិង Cardiffដែលជាក្លឹបនៅស្រុកកំណើត ផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top