អ្នកប្រដាល់ចាស់វស្សារបស់ថៃសែនឆ័យ បានយកឈ្នះកីឡាករអាហ្សង់ទីន Alan Yauny លើសង្វៀនThai Fight កាលពីយប់មិញបន្តកំណត់ត្រាមិនចាញ់សោះ នៅ៦៥ប្រកួតចុងក្រោយ។
ត្បិតតែមានវ័យជ្រេបន្តិច ប៉ុន្តែកីឡាករប្រកួត ដែលពោរពេញដោយបច្ចេកទេសពេញខ្លួន សែនឆ័យ បានកំដរ Alan វ័យ២៥ឆ្នាំបាន៣ទឹកពេញ។ ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញn ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ម៉ឺននាក់ ចៅក្រមបានសម្រេចឲ្យសែនឆ័យឈ្នះពិន្ទុលើ Alan។
តាំងពីឈានជើងចូលប្រកួតលើសង្វៀន Thai Fight ចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០១៤ សែនឆ័យមិនដែលស្គាល់រស់ជាតិ ចាញ់ម្ដងណាឡើយ ក្នុងនោះគេក៏ធ្លាប់ឈ្នះ កីឡាករកម្ពុជាផល សោភ័ណ្ឌ ម្ដងកាលពីឆ្នាំ២០១៥។ ជ័យជម្នះយប់មិញ គឺជាការឈ្នះលើកទី៦៥ជាប់គ្នា សម្រាប់អ្នកប្រដាល់មកពីខេត្តMaha Sarakham៕ Source: Sabay