កីឡា

តេក្វាន់ដូ (WT) តេក្វាន់ដូ (ITF) និងហែលទឹក រកឃើញម្ចាស់មេដាយមាស ថ្ងៃដំបូង នៃការប្រកួតកីឡា ឧត្តមសិក្សា និងមធ្យមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២២

ភ្នំពេញ ៖ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ប្រភេទកីឡាចំនួន ៣ តេក្វាន់ដូ (WT) តេក្វាន់ដូ (ITF) និងហែលទឹក បានរកឃើញម្ចាស់មេដាយមាស លើវិញ្ញាសាមួយចំនួន នៃថ្ងៃបើកឆាកដំបូង នៃព្រឹតិ្តការណ៍ការ ប្រកួតកីឡា ឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ នៅតាមទីលានប្រកួតរួម មានពហុកីឡដ្ឋានជាតិ និងវិទ្យាស្ថានអប់រំកាយ និងកីឡា ។

សម្រាប់កីឡាហែលទឹក បានបញ្ចប់៣វិញ្ញាសាហើយ ៖ វិញ្ញាសា ៥០ម៉ែត្រ ហែលរបៀបមេបៅ មេដាយមាស បានទៅលើកីឡាករ មនត្រស ផាន សុវណ្ណាអារុន វិទ្យាស្ថាន ខេមអេដ មេដាយប្រាក់ បានទៅលើ កីឡាករ ភុំ ដាវីត ពុទ្ធសាកលវិទ្យាល័យ សម្តេច ហ៊ុន សែន និងមេដាយសំរិទ្ធ បានទៅលើកីឡាករ អ៊ុក វាសនា សាកលវិទ្យាល័យ វេស្ទើន ។ វិញ្ញាសា ៥០ម៉ែត្រ ហែលរបៀបកង្កែប មេដាយមាស បានទៅលើកីឡាករ អ៊ួង លីហេង សាកលវិទ្យាល័យ វេស្ទើន មេដាយប្រាក់បានទៅលើកីឡាករ ចេង សុផា វិទ្យាស្ថាន ខេមអេដ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ ភុំ ដាវីត ពុទ្ធសាកលវិទ្យាល័យ សម្តេច ហ៊ុន សែន ។

ចំណែក វិញ្ញាសា ១០០ម៉ែត្រ ហែលរបៀបផ្ងារ មេដាយមាស បានទៅលើកីឡាករ ហែម ប៉ុច សាកលវិទ្យាល័យ វេស្ទើន មេដាយប្រាក់ បានទៅលើកីឡាករ ប៊ុនណា ពៅពេជ្ជរ៉ា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ ឌឿន រ៉ាត់ធីឌុន ពុទ្ធសាកលវិទ្យាល័យ សម្តេច ហ៊ុន សែន។

ចំណែកប្រភេទកីឡាតេក្វាន់ដូ (WT) ៖ វិញ្ញាសាមេគុន ឯកត្តជនបុរស (អាយុ១៨ដល់២៧ឆ្នាំ) មេដាយមាស បានទៅលើកីឡាករ សុខ សញ្ចនា សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប មេដាយប្រាក់ បានទៅលើកីឡាករ សែម សុខហៀង វិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ និងមេដាយសំរិទ្ធ បានទៅលើកីឡាករ មាន ចន្ទខាវីន វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ហើយវិញ្ញាសាមេគុនឯកត្តជននារី (អាយុ១៨ដល់២៧ឆ្នាំ) មេដាយមាសបាន ទៅលើកីឡាការិនី ម៉ង់ គនិដ្ឋធីតា វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ មេដាយប្រាក់បាន ទៅលើកីឡាការិនី ហែម សុធីរា វិទ្យាស្ថាន ខេមអេដ និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី ព្រំ គីមឡាង សាកលវិទ្យាល័យបញ្ញាសាស្រ្ត ខេត្តបាត់ដំបង ។

ដោយឡែកប្រភេទ កីឡាតេក្វាន់ដូ (ITF) ៖ វិញ្ញាសាមេគុនឯកត្តជននារី ខែ្សក្រវាត់ខ្មៅ១ដាន់ មេដាយមាស បានទៅលើកីឡាការិនី តូច ឧត្តម វិទ្យាស្ថានបច្ចេកវិទ្យា ប្រាជ្ញាសាស្ត្រ មេដាយប្រាក់ បានទៅលើកីឡាការិនី លឹម ខេង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី ម៉ី រុក្ខានាជ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ចំពោះវិញ្ញាសាមេគុន ឯកត្តជនបុរសខែ្ស ក្រវាត់ខ្មៅ១ដាន់ មេដាយមាស បានទៅលើកីឡាករ តាំង សៀងសុង សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ មេដាយប្រាក់ បានទៅលើកីឡាករ ស៊ុ គង់ហេង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច និងមេដាយសំរិទ្ធ បាន ទៅលើកីឡាករ សួន ណារ៉ុង វិទ្យាស្ថានបច្ចេក វិទ្យាប្រាជ្ញាសាស្ត្រ។
រីឯវិញ្ញាសាមេគុនឯកត្តជន នារីក្រោមខែ្សក្រវាត់ខ្មៅមេដាយ មាស បានទៅលើកីឡាការិនី នុត ដានីតា វិទ្យាស្ថានបច្ចេកវិទ្យាប្រាជ្ញាសាស្ត្រ មេដាយប្រាក់បាន ទៅលើកីឡាការិនី ប៉ាន ឆេងលីម វិទ្យាស្ថាន ខេមអេដ និងមេដាយសំរិទ្ធ បានទៅលើកីឡាការិនី ឌួង ពេជ្រមុន្នីរ័ត្ន សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ៕

Most Popular

To Top