កីឡា

Sporting បន្តបើកទ្វារ ចំពោះការវិលត្រឡប់ របស់ CR7 គ្រប់ពេល

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Cristiano Ronaldo ដែលបានសម្រេចចិត្ត វិលត្រឡប់មកកាន់ទឹកដី Old Trafford វិញកាលពីរដូវក្តៅឆ្នាំ២០២១កន្លងមកនោះ នៅតែត្រូវបានក្លឹបកាលពីកុមារភាព Sporting បើកទ្វារ រងចាំនៅឡើយ ទោះបីជាគាត់ចង់វិល ត្រឡប់វិញពេលណាក្តី។

ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៥សម័យរូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹប ដែលមានទីតាំងនៅក្នុងទីក្រុង Lisbon នេះតាំងតែពីឆ្នាំ២០០៣ ដើម្បីធ្វើដំណើរមក កាន់ទឹកដី Old Trafford ប្រែក្លាយខ្លួន ជាកីឡាករដ៏ល្បីល្បាញបំផុត របស់ពិភពលោក។

បន្ទាប់ពីបាន ចំណាយ ពេលជាង២០ឆ្នាំ ជាមួយនឹងភាពល្បីល្បាញ កីឡាកររូបនេះ តែងតែមានក្តីសង្ឃឹមថា នឹងអាចវិលត្រឡប់ ទៅកាន់ក្លឹបស្រុក កំណើតវិញ នៅថ្ងៃណាមួយ ខណៈដែលបច្ចុប្បន្ន កំពុងទទួលរងព័ត៌មាន ចចាមអារ៉ាមថានឹងអាចផ្ទេរ ទៅចូលរួមជាមួយនឹងតោខៀវ Chelsea៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top