កីឡា

សែនឆ័យ​ វ័យ​៤១​ឆ្នាំ​ បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ​ នៅ​៦៥​ប្រកួត​ចុងក្រោយ 

អ្នក​ប្រដាល់​ចាស់​វស្សា​របស់​ថៃ​សែនឆ័យ ​​បាន​យក​ឈ្នះ​​​កីឡាករ​​អាហ្សង់ទីន Alan Yauny លើ​សង្វៀន​Thai Fight កាល​ពី​យប់​មិញ​បន្ត​កំណត់ត្រា​មិន​ចាញ់​សោះ ​នៅ​៦៥​ប្រកួត​ចុងក្រោយ។

ត្បិត​តែ​មាន​វ័យ​ជ្រេ​បន្តិច​ ប៉ុន្តែ​​កីឡាករ​ប្រកួត ​​ដែល​ពោរពេញ​ដោយ​បច្ចេកទេស​​ពេញ​ខ្លួន ​សែនឆ័យ​ បាន​កំដរ Alan វ័យ​២៥​ឆ្នាំ​បាន​៣​ទឹក​ពេញ។ ក្រោយ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញn​​ ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​​ម៉ឺន​នាក់ ចៅក្រម​បាន​សម្រេច​ឲ្យ​សែនឆ័យ​ឈ្នះ​ពិន្ទុ​លើ Alan។

តាំង​ពី​ឈាន​​ជើង​ចូល​ប្រកួត​លើ​សង្វៀន​ Thai Fight ចាប់​តាំង​ពី​ខែ កញ្ញា ឆ្នាំ ២០១៤ សែនឆ័យ​មិន​ដែល​ស្គាល់​រស់​ជាតិ ​ចាញ់​ម្ដង​ណា​ឡើយ ក្នុង​នោះ​គេ​ក៏​ធ្លាប់​ឈ្នះ ​កីឡាករ​កម្ពុជា​ផល សោភ័ណ្ឌ​ ម្ដង​​កាល​ពី​ឆ្នាំ​២០១៥។ ជ័យជម្នះ​យប់​មិញ ​គឺ​ជា​ការ​ឈ្នះ​លើក​ទី​៦៥​ជាប់​គ្នា ​សម្រាប់​​អ្នក​ប្រដាល់​មក​ពី​ខេត្ត​Maha Sarakham៕ Source: Sabay

Most Popular

To Top