The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling បែរជាកំពុងមានឈ្មោះ ជាកីឡាករគោលដៅ ដើម្បីជំនួសកីឡាករ Romelu Lukaku សម្រាប់ក្លឹបតោខៀវ Chelsea ទៅវិញ។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា មកដល់ពេលនេះតោខៀវ Chelsea គឺបានធ្វើការទំនាក់ទំង ជាមួយនឹងក្លឹប Man City ហើយដើម្បីធ្វើការពិភាក្សា ពិនិត្យលទ្ធភាពនៃការដោះដូរ កីឡាកររូបនេះចេញពី Etihad មកកាន់ទឹកដី Stamford Bridge។
គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Thomas Tuchel បានដឹងជាមុនរួចទៅហើយថា កីឡាករ Lukaku នឹងសម្រេចចិត្ត ក្នុងការវិលត្រឡប់ ទៅកាន់ក្លឹប Inter Milan វិញដូចនេះគាត់កំពុងស្វែងរក កីឡាករជួរមុខម្នាក់មកជំនួសតំណែងនេះ៕ ប្រែសម្រួល៖ស៊ុនលី