កីឡា

West Ham ដាក់ពាក្យស្នើសុំចរចា Jesse Lingard

ក្លឹបញញួរធំ West Ham ទើបតែបានចុះកុងត្រា នាំយកកីឡាករបារាំងអ្នកចាំទី Alphonse Areola ពីក្លឹប PSG ប៉ុន្តែនៅពេលនេះ គេជឿជាក់ថា ក្លឹបកំពុងចាប់ផ្តើមធ្វើការងារ លើការចរចា Jesse Lingard ម្នាក់ទៀតមកបន្ថែម កម្លាំងសម្រាប់ត្រៀមរដូវកាលក្រោយ។

កីឡាករ Areola វ័យ២៩ឆ្នាំនឹងចុះកុងត្រា ដែលមានរយៈពបេល៥ឆ្នាំ បន្ទាប់ពីបានចំណាយពេល កាលពីរដូវកាលមុន ជាមួយគ្នាក្នុងលក្ខខណ្ឌខ្ចីជើង ពីក្លឹបយក្សបារាំង PSG ហើយនិងក៏ឈានទៅដល់ ការសម្រេចចិត្តទិញលក់តែម្តង។

ទោះបីជាយ៉ាងណាក្តី Areola គឺជាកីឡាករចំណូលថ្មីទី២ប៉ុណ្ណោះ បន្ទាប់ពីកីឡាករម៉ារ៉ុក ជាកីឡាករការពារ Nayef Aguerd ត្រូវបានក្លឹបចំណាយលុយ ទិញពីក្លឹបបារាំង Rennes។

គួរឲ្យដឹងដែរថា Lingard បានក្លាយទៅជាកីឡាករ គ្មានតម្លៃខ្លួន ចាប់ពីថ្ងៃទី១ខែកក្កដា ខាងមុខនេះហើយ ប៉ុន្តែមិនមានកុងត្រាថ្មី ត្រូវបានផ្តល់ដោយក្លឹបឡើយ ហើយក៏មិនទាន់មានការសម្រេចចិត្ត ជាផ្លូវការណាមួយឡើយ ក្នុងការជ្រើសយកក្លឹបថ្មី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top