ក្លឹបយក្សថ្មីអាមេរិក Inter Miami នៅថ្ងៃនេះត្រូវបានគេដឹងថាបានសម្រេចឈានទៅ ដល់ការចុះកុងត្រាជាផ្លូវការហើយជាមួយនឹងកីឡាករខ្សែប្រយុទ្ធបារាំង Corentin Jean ពីក្លឹប RC Lens បន្ទាប់ពីបានព្យាយាមស្វែង រកកីឡាករខ្សែប្រយុទ្ធមកជួយក្លឹបត្រៀមរដូវកាលក្រោយ។
Jean នឹងចូលរួមជាមួយ Inter Miami ជាមួយនឹងកុងត្រាដែលមានរយៈពេលរហូតដល់ឆ្នាំ២០២៤បន្ទាប់ពីបានចំណាយពេលស្ទើរមួយជីវិតរបស់គាត់ទៅ ហើយជាមួយនឹងក្លឹបនៅលីគ កំពូលបារាំងទាំង Ligues 1និង Ligues 2 ផង។
កីឡាករវ័យទើបតែ២៦ឆ្នាំរូបនេះនឹងត្រូវបាន គេជឿជាក់ថាដើរតួជាកីឡាករដ៏សំខាន់របស់ក្លឹប នៅក្នុងតំណែងជាអ្នកប្រយុទ្ធស្លាបជាមួយ នឹងកីឡាករខ្សែប្រយុទ្ធឆ្នើម ផ្សេងទៀតរបស់ក្លឹបដូចជា Leonardo Campana
និងកីឡាករខ្សែ ប្រយុទ្ធជើងចាស់ Gonzalo Higuain៕
ប្រែសម្រួល៖ស៊ុនលី
