កីឡា

សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ឈ្នះមេដាយមាសលើកីឡាបាល់បោះ នៃការប្រកួតកីឡា​ ឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ

ភ្នំពេញ៖ក្រុមកីឡាករបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបដណ្តើមបានមេដាយមាស លើប្រភេទ បាល់បោះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២២ បន្ទាប់ពីក្រុមនេះបានយកឈ្នះ ក្រុមកីឡាករបាល់បោះវិទ្យាស្ថាន ខេមអេដនៅវគ្គផ្តាច់ព្រ័ត្រនៅ សាលបាល់បោះ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡា។


នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងឳកាសបិទ និងប្រគល់មេដាយជូនកីឡាករ-កីឡាការិនីដោយលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក ហួត សេងទ្រី ប្រធាននាយកគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍។


សម្រាប់វិញ្ញាសាបាល់បោះបុរស៖ មេដាយមាសបានទៅលើក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប មេដាយប្រាក់ បានទៅលើវិទ្យាស្ថានខេមអេដ និងមេដាយសំរិទ្ធបាន ទៅលើក្រុមសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញចំណែក វិញ្ញាសាបាល់បោះនារី៖មេដាយមាសបានទៅលើក្រុមវិទ្យាស្ថានខេមអេដ មេដាយប្រាក់បានទៅ លើក្រុម សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមេដាយសំរិទ្ធបានទៅលើក្រុមវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕

Most Popular

To Top