កីឡា

De Jong នៅតែរក្សាជំហមិន ចង់ផ្ទេរមកចូលរួម Man UTD ឡើយ

យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែបម្រើឆ្នើមហូឡង់ Frenkie De Jong នៅតែមានជំហក្នុងការ បន្តលេងជាមួយនឹង កីឡាដ្ឋាន Camp Nou ដដែលទោះបីជាមានព័ត៌មាននៃការចាក ចេញជាច្រើនយ៉ាងណាក្តី។

កីឡាកររូបនេះមកដល់សប្តាហ៍នេះនៅ តែបញ្ជាក់អំពីបំណងរបស់គាត់ក្នុងការ បដិសេធផែនការផ្ទេរទៅចូលរួម Man UTD ទោះបីជាកន្លងមកចុង ក្រោយនេះទាំង Barcelona និង Man UTD បានធ្វើការពិភាក្សាគ្នានិង ដំណើរការទៅមុខយ៉ាងល្អប្រសើរក្តី។

ក្តីសុបិន្តរបស់ De Jong ជាមួយនឹង Barcelona គឺជាអ្វីដែលគាត់ចង់បានអស់រយៈ ពេលជាយូរមកហើយដូចនេះះកីលាករបានអះអាងថាកិច្ចការងារផ្ទេរ ទាំងនេះវាហាក់ដូចជាលឿនពេកសម្រាប់ អាជីពរបស់គាត់ជាមួយនឹងក្លឹបហើយម្យ៉ាង Man UTD បច្ចុប្បន្នមិនមានឈ្មោះ លេងជាមួយនឹង Champions League ផងនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top