កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku បន្ទាប់ពីបានចាកចេញពី San Siro អស់រយៈពេលមិនដល់១២ ខែផងនោះ ទីបំផុតគឺអាចវិលត្រឡប់មកទីនេះវិញហើយក្រោយការផ្ទេរទៅចូលរួម ជាមួយនឹង Chelsea ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រា។
Inter Milan បានប្រកាសអះអាងនៅថ្ងៃនេះថា កុងត្រាខ្ចីជើងរាងកីឡាករ Lukaku ត្រូវបានធ្វើឡើងជាផ្លូវការបន្ទាប់ពីការខកចិត្តនៅក្នុង ការបង្ហាញខ្លួនលេងរដូវកាល ចុងក្រោយនេះជាមួយនឹង Chelsea។
រំលឹកដែរថា Lukaku បានផ្ទេរទៅចូលរួមជាមួយនឹង Chelsea ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាដល់ទៅ១០០លានផោនកាលពីរដូវក្តៅកន្លង ទៅបន្ទាប់ពីបានបង្ហាញទំរង់លេង យ៉ាងល្អឥតខ្ជោះជាមួយនឹង Inter Milan ប៉ុន្តែការសម្រេចចិត្តចុងក្រោយនេះបាន ធ្វើឡើងជាមួយនឹងកុងត្រាខ្ចីជើងដែលមានតម្លៃ៨លានផោន៕
ប្រែសម្រួល៖ស៊ុនលី