អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកគាំទ្រ Wimbledon ស្រក់ទឹកភ្នែក បន្ទាប់ពីកីឡាការិនី សញ្ជាតិអង់គ្លេស Katie Bulter បានឧទ្ទិសជ័យជម្នះ ដ៏គួរឲ្យភ្ញាក់ផ្អើល របស់នាងលើកីឡាករ Karolina Pliskova ជាបេក្ខភាពចុងក្រោយ កាលពីឆ្នាំមុនទៅកាន់ជីដូន របស់នាងបានស្លាប់ កាលពី២ថ្ងៃមុន ។
កីឡាការិនីវ័យ ២៥ ឆ្នាំមកពី Leicester បាននិយាយថា នាងញ័រ និងសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីជ័យជម្នះដ៏ធំបំផុតក្នុងអាជីពរបស់នាង មុនពេលប្រគល់វាទៅជីដូន របស់នាង ។ ម្តាយរបស់នាង លោកស្រី Sue Bulter បានបង្ហាញ នូវមោទនភាព នៅពេលលោកស្រី បានឃើញកូនស្រី របស់លោកស្រីទទួលជ័យជម្នះ លើ Pliskova របស់សាធារណរដ្ឋឆេក ។
កីឡាការិនី Bulter លេខ៣ របស់អង់គ្លេសបានយកឈ្នះ ៣-៦ ៧-៦ (៧-៤) ៦-៤ នៅលើទីលាន Central Court ដើម្បីធ្វើឲ្យឈ្នះលើកីឡាការិនីទី៦ ដោយបានផ្តួលគូប្រកួត ដែលមានបទពិសោធន៍ច្រើន ជាងនាងនៅ Eastbourne កាលពីសប្តាហ៍មុន ។ នាងអាចទប់ទល់នឹង ការបម្រើដ៏ធំរបស់ Pliskova ហើយបានជួយសម្រុកពីហ្វូងអ្នកផ្ទះឲ្យត្រលប់មកវិញ ពីការធ្លាក់ចុះ ។
ឥឡូវនេះនាង Bulter ឈានជើងចូលទៅក្នុងទឹកដីមិនធ្លាប់មាននៅ Championships ហើយនឹងយក Harmony Tan ជាអ្នកឈ្នះរបស់ Serena Williams នៅជុំទី៣ ។ នាងជាតារាអង់គ្លេសម្នាក់ ក្នុងចំណោមតារាបីរូប ដែលទទួលបានជោគជ័យនៅ Wimbledon នៅថ្ងៃព្រហស្បតិ៍ ជាថ្ងៃទី៤នៃការប្រកួត៕