កីឡា

លោក Lewis Hamilton ៖​ សំឡេងចាស់ មិនគួរផ្តល់វេទិកាមួយ បន្ទាប់ពីការអត្ថាធិប្បាយ របស់ Nelson Piquet

អមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ម្ចាស់ជើងឯក F1 ៧សម័យបានប្រតិកម្ម ទៅនឹងការអត្ថាធិប្បាយ ដែលបានធ្វើឡើងកាលពីឆ្នាំមុន ដោយម្ចាស់ជើងឯកបី សម័យកាល Nelson Piquet សំដៅទៅលើលោក Hamilton ដោយពាក្យប្រកាន់ពូជសាសន៍ ។

អ្នកប្រណាំងរថយន្ត Lewis Hamilton បាននិយាយថា Formula One មិនគួរព្រងើយកន្តើយចំពោះ សំឡេងចាស់ និងបដិសេធការរើសអើង ជាតិសាសន៍ បន្ទាប់ពីការបញ្ចេញមតិ ដែលធ្វើឡើងដោយអតីតជើង ឯកពិភពលោក Nelson Piquet កាលពីដើមសប្តាហ៍នេះ ។

លោក Piquet ជាឪពុករបស់ដៃគូ Max Verstappen គឺ Kelly Piquet បាននៅលើផតឃែស្ថ របស់ប្រទេសប្រេស៊ីល កាលពីខែវិច្ឆិកាឆ្នាំមុនដោយពិភាក្សាអំពីការប៉ះទង្គិចគ្នា រវាង Hamilton និង Verstappen ក្នុងអំឡុងពេល ២០២១ British GP នៅពេលលោកបានប្រើការ បញ្ចេញមតិប្រមាថពូជសាសន៍ ជាភាសាព័រទុយហ្គាល់ ៕ ដោយ៖លី ភីលីព

Most Popular

To Top