កីឡា

Lewin សង្ឃឹមរដូវកាលថ្មី ចូលរួមជាមួយនឹងក្លឹបថ្មី

The Football Insider ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាយ៉ាងល្អិតល្អន់ដើម្បី អាចនាំយកកីឡាករខ្សែប្រយុទ្ធមួយ រូបទៀតមករួមក្លឹបនៅរដូវក្តៅខាងមុខនេះ។

កីឡាករអង់គ្លេស Dominic Calvert Lewin ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Everton នឹងអាចទទួលបានឱកាស មាសដើម្បីផ្ទេរមកចូលរួមជាមួយនឹងក្លឹប Arsenal នៅរដូវកាលក្រោយនិងជាពិសេសគឺឱកាសលេងនៅ Champions League ទៀតផង។

គួរឲ្យដឹងដែរថាខណៈដែល Everton កំពុងខិតទៅរកតំបន់ដែលត្រូវគេកាត់ចោលនៅរដូវកាលក្រោយនោះ Arsenal ពេលនេះកំពុងឈរនៅកំពូលតារាងមាន៨ពិន្ទុ ដាច់ពីក្រុមប្រជែងដើម្បីអាចលើកពានរង្វាន់ អង់គ្លេសជាលើកដំបូង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top