កីឡា

Nagelsmann ក្លាយជាបេក្ខភាពដ៏មាន​សក្តានុពលសម្រាប់ក្លឹប​តោខៀវ Chelsea

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកលោក Julian Nagelsmann ដែលទើបតែបានបាត់បង់ការ ងារជាមួយ​នឹងក្លឹប Bayern Munich នោះទំនងជានឹងទទួលបានឱកាសការងារថ្មីៗភ្លាមៗវិញផងដែរ។

ម្សិលមិញនេះតោខៀវ Chelsea ទើបតែបានប្រកាសចែកផ្លូវគ្នាជាមួយនឹងលោក Graham Potter ដែលនេះនឹងក្លាយទៅ ជាពេលវេលាដ៏សមរម្យមួយដែល Chelsea នឹងអាចធ្វើការចរចាដើម្បីធ្វើការភ្លាមៗជាមួយនឹងលោក Nagelsmann។

ប្រភពដដែលបានបន្តទៀតថា Chelsea បានធ្វើការទាក់ទងជាមួយនឹងគ្រូបង្វឹករូបនេះ ហើយដើម្បីអាច ចាប់ផ្តើម ធ្វើការចរចានិងពិភាក្សាគ្នាទៅជំហានបន្ទាប់ ប៉ុន្តែមិនទាន់មានព័ត៌មានលំអិតបន្ថែម នៅឡើយចំពោះកិច្ចការងារនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top