The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែការពារវ័យចំណាស់ Dani Alves ដែលបានសម្រេចចិត្ត ចាកចេញពីក្លឹប Barcelona ទៅហើយនោះ គឺកំពុងតែធ្វើការសម្រេចចិត្ត ក្នុងការចូលរួមជាមួយនឹងក្លឹបថ្មី ដើម្បីបន្តអាជីពនៅឡើយ។
ចំណាយពេលរយៈពេល ៦ខែចុងក្រោយ ជាមួយនឹង Barcelona ទីបំផុត Dani Alves បានឈានទៅដល់ទីបញ្ចប់ នៃកុងត្រាម្តងទៀត ជាមួយនឹង Barcelona ហើយកំពុងក្លាយខ្លួនជាគោលដៅ របស់ក្លឹបធំៗ នៅឡាទីនដូចជា Paraneaense, Fluminense និង Mexian Club ផង។
វ័យ៣៩ឆ្នាំ ទៅហើយ ប៉ុន្តែAlves មិនទាន់ចង់ព្យូរស្បែកជើងឡើយ ហើយរំពឹងថា នឹងបន្តស្វែងរកក្លឹបថ្មី លេងដើម្បីធានាអាចមានឈ្មោះ ទៅលេងនៅពានរង្វាន់ពិភពលោក ជាលើកចុងក្រោយក្នុងជីវិត របស់ខ្លួន ៕
ប្រែសម្រួល៖ស៊ុនលី