កីឡា

Mo Salah យល់ព្រមបន្តកុងត្រាថ្មី ជាមួយនឹង Liverpool

ទីបំផុតក្រោយព័ត៌មាន ចចាមអារ៉ាមជាច្រើន អំពីការសម្រេចចិត្តចាកចេញ ពីទឹកដី Anfield ក្តីប៉ុន្តែចុងក្រោយ នេះកីឡាករ គឺបានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ហើយជាមួយនឹងក្លឹប ។

កាលពីថ្ងៃសុក្រម្សិលមិញនេះ កីឡាករ Salah បានឈានទៅដល់ការ សម្រេចចិត្តក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈពេល
រហូតទៅដល់៣ឆ្នាំជាមួយនឹង Liverpool ដើម្បីបញ្ចប់ព័ត៌មានចចាម អារ៉ាមទាំងនោះ ។

អ្នកគាំទ្រជាពិសេសគ្រូបង្វឹក របស់ក្លឹបបានសំដែង ការរីករាយយ៉ាងខ្លាំង ជាមួយនឹងដំណឹងនេះហើយ ក្នុងលោកគ្រូបង្វឹក Jurgen Klopp
បានថ្លែងថា នេះគឺជាដំណឹងដ៏ពិសេស សម្រាប់អ្នកគាំទ្រនៅថ្ងៃចុងសប្តាហ៍បែបនេះ ហើយខ្ញុំជឿជាក់ថា នឹងមានពិធីជប់លៀងជាមិនខាននៅទីនេះ
យប់នេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top