កីឡា

Botman ជាផ្លូវការផ្ទេរ មកចូលរួម Newcastle ក្នុងតម្លស៣៥លានផោន

កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ ក្លឹបយក្សអង់គ្លេសថ្មី Newcastle បានឈានទៅដល់ការចុះកុងត្រា ជាផ្លូវការហើយក្នុងការ នាំយកកីឡាករ Sven Botman ពីក្លឹបបារាំង Lille ក្នុងតម្លៃខ្លួន ដល់ទៅ៣៥លានផោន។

Botman បានធ្វើតេស្តសុខភាព តាំងតែពីថ្ងៃអង្គារមកម្ល៉េះ មុនពេលដែលគាត់សម្រេចចិត្ត ចុះកុងត្រាដែលមានរយៈពេល ៥ឆ្នាំ ជាមួយនឹងក្លឹបនិងក្លាយ ទៅជាកីឡាករចំណូលថ្មី ទី៤ របស់ក្លឹបនៅរដូវក្តៅនេះ បន្ទាប់ពី Murphy, Matt Targett និង Nick Pope។

កីឡាករវ័យ២២ឆ្នាំ លេងក្នុងតំណែងខ្សែការពារ រូបនេះបានជួយ ដល់ក្លឹប Lille យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះដោយមានទាំង ការលើកពានរង្វាន់ Ligue 1 ផង និងពានរង្វាន់ Trophee des Champions ផងដែរនៅបារាំង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top