កីឡា

Man UTD កំពុងចរចា ជាមួយនឹងកីឡាករ គោលដៅម្នាក់របស់ Arsenal

ក្លឹបបិសាចក្រហម Man UTD នៅសប្តាហ៍នេះ ត្រូវបានគេដឹងថា បានឈានមួយជំហ៊ានទៀត ក្នុងការជួបពិភាក្សា ជាមួយនឹងកីឡាករ Lisandro Martinex ដែលបច្ចុប្បន្នមានឈ្មោះជាកីឡាករ គោលដៅដ៏សំខាន់ របស់ក្លឹប Arsenal ។

កីឡាករខ្សែការពារ ដ៏ឆ្នើមរបស់ក្លឹប Ajax រូបនេះបានកំពុងតែជួបពិភាក្សា ជាមួយនឹងតំណាង របស់ក្លឹបបិសាចក្រហម Man UTD ហើយជឿជាក់ថា នឹងមានឱកាសច្រើន ក្នុងការផ្ទេរយកកីឡាករ អាហ្សង់ទីនរូបនេះ មកអង់គ្លេសចូលរួមជាមួយ នឹងគ្រូបង្វឹកលោក Erik ten Hag។

គួរឲ្យដឹងដែរថា មកដល់ពេលនេះបិសាចក្រហម Man UTD គឺឈានទៅដល់ការចុះកុងត្រា នាំយកកីឡាករចំណូលថ្មី ដំបូងជាកីឡាករខ្សែការពារស្លាបឆ្វេង Tyrell Malacia ហើយពីក្លឹប Feyenoord ខណៈដែលកីឡាករ ខ្សែបម្រើ Frenkie de Jong ក៏នឹងត្រៀមខ្លួន មកចូលរួមជាមួយនឹងគ្រូបង្វឹក ចាស់របស់ខ្លួននេះផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top