កីឡា

Ronaldo ប្រាប់ Man UTD ចង់ចាកចេញពីក្លឹប

ជាដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ នៅក្រោយពេលដែលមានព័ត៌មានចុះផ្សាយព្រោងព្រាត អំពីបំណងចង់ចាកចេញ របស់វិរៈបុរសឆ្នើមប៉ទុយហ្គាល់ CR7 ពីទឹកដី Old Trafford បន្ទាប់ពីបានវិលត្រឡប់ មិនដល់មួយឆ្នាំផង។

ប្រភពព័ត៌មានជាច្រើន និងដោយមានកាបញ្ជាក់ពីភ្នាក់ងារ របស់កីឡាករគឺលោក Jorge Mendes ផងគេជឿជាក់ថា កីឡាកររូបនេះ កំពុងស្ថិតនៅក្នុងការចរចាគ្នា រវាងក្លឹបដែលចាប់អារម្មណ៍ ជាមួយនឹងកុងត្រារបស់គាត់។

Ronaldo មានភាពប្តេជ្ញាចិត្តខ្លាំងណាស់ ចំពោះការប្រកួតនៅ Champions League ប៉ុន្តែក្នុងពេលដែល Man UTD មិនមានឈ្មោះលេង នៅក្នុងពានរង្វាន់បែបនេះ វាបានធ្វើឲ្យគាត់ត្រូវតែសម្រេចចិត្ត ក្នុងការចាកចេញ គឺជាមូលហេតុដ៏ចំបងបំផុត។

ប្រភពទាំងអស់បានសរសេរថា កីឡាករវ័យ៣៧រូបនេះ បានធ្វើការស្នើសុំទៅកាន់ក្លឹបរួចជាស្រេចហើយ ប្រសិនបើមានក្លឹបណា នឹងផ្តល់សំណើរគួរតែផ្តល់សិទ្ធឲ្យគាត់ ចាកចេញនៅរដូវក្តៅនេះចុះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top