កីឡា

Man Cityនិង Man UTD ប្រជែងកុងត្រាកីឡាករ Gnabry

កីឡាករខ្សែប្រយុទ្ធក្លឹប Bayern Munich កីឡាករ Serge Gnabry ត្រូវបានសារព័ត៌មានជាច្រើន ចេញផ្សាយថាទំនងជានឹងអាចត្រឡប់ទៅកាន់ទឹកដី របស់អង់គ្លេសវិញជាមិនខាន។

ក្លឹបមេឃខៀវ Man City និងក្លឹបបិសាចក្រហម Man UTD គឺជាក្លឹបដែលបានបង្ហាញ អំពីបំណងចង់បានតារាឆ្នើមរបស់ក្លឹប Bayern Munich រូបនេះខណៈដែលកុងត្រារបស់គាត់ មិនត្រូវបានបន្តនៅឡើយនោះ។

Man City ចង់បាន Gnabry អតីតកីឡាកររបស់ Arsenal រូបនេះទុកសម្រាប់ជំនួសតំណែងរបស់ Raheem Sterling ប្រសិនបើកីឡាកររូបនេះ នឹងផ្ទេរទៅចូលរួមជាមួយនឹង Arsenal ខណៈដែលក្រុមរបស់លោក Erik ten Hag ក៏កំពុងត្រូវការកីឡាកររូបនេះ ដើម្បីកសាងទំរង់លេងរបស់ក្លឹបឡើងវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top